​ម្ចាស់​ផ្ទះ​ហ្វីលីពីន នឹង​ត្រូវ​ជួប​ទុយណេស៊ី បើក​ឆាក​នៅ​ថ្ងៃនេះ ក្នុង​ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរសពិភពលោក 2025 FIVB Volleyball Men’s World Championship វេលាម៉ោង ៧:០០នាទីយប់ ។

ក្រុមម្ចាស់ផ្ទះហ្វីលីពីន ស្ថិតនៅពូល A ជាមួយក្រុមខ្លាំងអ៉ីរ៉ង់, អេហ្ស៊ីប និងទុយណេស៊ី។ កម្មវិធីប្រកួត ប្រកួត​ ក្រុម​ម្ចាស់ផ្ទះហ្វីលីពីន នៅពូល A៖

ស្របពេល​ម្ចាស់ផ្ទះហ្វីលីពីន ដាក់លក់សំបុត្រ​ប្រកួតបើកឆាក ជាមួយទុយនីស៊ី ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរសពិភពលោក 2025 FIVB Volleyball Men’s World Championship មាន​តម្លៃ​ខ្ពស់​បំផុត​ក្បែរ​២៥០ដុល្លារ ក្នុង១កៅអី។

អត្ថបទពាក់ព័ន្ធ៖ ម្ចាស់ផ្ទះហ្វីលីពីន ដាក់លក់សំបុត្រ​ប្រកួតបាល់ទះជើង​ឯក​ពិភពលោក ក្បែរ​២៥០ដុល្លារ ក្នុង១កៅអី

ការប្រកួតពានរង្វាន់បាល់ទះជើងឯកពិភពលោក ឆ្នាំ២០២៥ នៅហ្វីលីពីន នឹងក្លាយជាការប្រកួតលើកទី២១ ជាការប្រកួតប្រជែងដោយក្រុមជម្រើសជាតិបុរសនៃសមាជិកនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) នៅទូទាំងពិភពលោក ដែលប្រទេស​ហ្វីលីពីន នឹង​រៀប​ចំធ្វើ​ជាម្ចាស់​ផ្ទះ។

សម្រាប់ប្រទេសទាំង ៣២ដែលប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ ផ្នែកបុរស់ពិភពលោក ឆ្នាំ២០២៥ បាន​បែង​ចែកពូលរួច​រាល់​ រួមមាន៖ 

សម្រាប់ការប្រកួតពានរង្វាន់បាល់ទះ ផ្នែកនាបុរស់កម្រិតពិភពលោក ឆ្នាំ២០២៥ គឺជាលើកដំបូង ដែលនឹងត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស់ពិភពលោក 2025 FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៤លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕

Share.