ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League) រដូវកាលឆ្នាំ២០២៥ នឹងត្រឡប់​មកវិញ នៅចុងសប្ដាហ៍នេះ ស្របពេល​ក្រុមឈរ​កំពូលតារាង ភ្នំពេញក្រោន នឹង​ត្រូវ​ជួប​វិសាខា ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៣:៣០នាទីរសៀល។

កម្មវិធីប្រកួត សប្ដាហ៍ទី៤ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥៖

ក្រុម​​មិន​ទាន់​ចាញ់​សោះ មានក្រុមនារីភ្នំពេញក្រោន វិសាខា និងបឹងកេត ដោយឡែក​សម្រាប់ក្លិបបាល់ទាត់សៀមរាប និង​សមាគម​បាល់ទាត់​ខេត្តកណ្ដាល ជា​ក្រុម​មិន​ទាន់​រកបាន​ជ័យ​ជម្នះ​សោះ។

តារាងចំណាត់​ថ្នាក់ សប្ដាហ៍ទី៤៖

សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖ ក្រុមនារីព្រះខ័នរាជស្វាយរៀង ក្រុមនារីភ្នំពេញក្រោន ក្រុមនារីវិសាខា ក្រុមនារីបឹងកេត ក្រុមនារីណាហ្គាវើលដ៍ ក្រុមនារីខេត្តសៀមរាប ក្រុមនារីមីស្ទើរលេង ក្រុមនារីខេត្តកណ្តាល៕

Share.