ត្បូងឃ្មុំ៖ មន្ត្រីរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះត្រួតពិនិត្យបទល្មើសនេសាទនៅចំណុចនៅឃុំកំពង់ទ្រាស, ព្រែកអាជី, ទ្រា, ក្រូចឆ្មារ, រកាព្រាំ និងភាមជីលាំង រកឃើញករណីល្មើសមួយករណី និងចាក់លែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញ កាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ២០២៥។

លោក សេង ប៊ុនសុង នាយខ័ណ្ឌរដ្ឋបាលផលខេត្តត្បូងឃ្មុំបានបន្តថា ជាលទ្ធផលការបង្ក្រាបនេះ កម្លាំងមន្ត្រីជំនាញបានរុះរើបំផ្លាញចោលនូវ ឧបករណ៍នេសាទរួមមាន ស្បៃមុងខុសច្បាប់ស្មើ ១ករណី លូស្បៃមុង ១៨មាត់ របាំងស្បៃមុង ៤៥០ម៉ែត្រ បង្គោលចម្រឹង ២៧០ ដើម និងចាក់លែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញចំនួន ២៧០គីឡូក្រាមផងដែរ។

នៅក្នុងឆ្នាំ២០២៥មកនេះ មន្ត្រីជំនាញខ័ណ្ឌរដ្ឋបាលជលផលខេត្ត បានបង្រាបបទល្មើសនេសាទខុសច្បាប់រួចជាង៦លើក ហើយក៏នៅតែបន្តអនុវត្តន៍បន្តទៀតដូចភ្លៀងរលឹម។ ជាមួយគ្នាអាជ្ញាធរបានអំពាវនាងឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមការពារបរិស្ថាន ដើម្បីជួយស្តារធនធានធម្មជាតិនៅក្នុងតំបន់៕

អត្ថបទ៖អាចារ្យលាក់

