កណ្ដាល៖ បន្ទាប់ពីមានការសំណូមពរដល់សម្ថតកិច្ចអោយជួយណែនាំដល់ក្រុមយុវជនដែលចូលចិត្តឡូឡា រាំរែក នៅតាមដងផ្លូវសាធារណៈ នៅសង្កាត់ព្រែកហូររួចមក លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កាលយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥បានឱ្យមន្រ្តីចុះទៅណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះទៀត លេីយុវជនមួយក្រុម។

លោកអធិការក៏បានអោយពួកគាត់រាំមួយបទផងដែរនៅមុខសមត្ថកិច្ចដើម្បីអោយពួកគាត់ចាំថា៖ ( បើរាំនៅតាមផ្លូវសារធារណះ គឺត្រូវតែមករាំនៅប៉ុស្តិ៍ ) ។


អត្ថបទ៖ ចតុម្មុខ

