ភ្នំពេញ ៖ អគ្គិភយឆាបឆេះឃ្លាំងដាក់សម្ភារៈ រោងកន្លែងស្នាក់នៅរបស់កម្មករ យ៉ាងសន្ធោសន្ធៅ បង្កឱ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងបញ្ជូនទៅពីបណ្តាអង្គភាព កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមផ្លូវOCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។



គ្រោះអគ្គិភ័យខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តស្នងការក្រុងភ្នំពេញ រថយន្តអង្គភាពផ្សេងៗទៀត ច្រើនគ្រឿងសហការពន្លត់ភ្លើង ។
រោងកម្មករចំនួន៤ខ្នង ស្មើនឹង១០០បន្ទប់ សង់ពីគ្រោងដែក ប្រក់ស័ង្កសី ទទួលរងខូចខាតអស់ទាំងស្រុង ទាំងសម្ភារៈ ។ភ្លើងបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃដដែល ។


អត្ថបទ៖តាតុងសែនជ័យ

