សៀមរាប ៖ ជំនន់ទឹកភ្លៀងហក់ឡើងខ្លាំងហូរលិចតំបន់ ទឹកធ្លាក់ភ្នំគូលែន ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ អភិបាល នៃគណៈអភិបាលស្រុកស្វាយលើ ប្រកាសបិទផ្អាកភ្ញៀវទេសចរណ៍ចូលទៅលេងនៅតំបន់ទឹកធ្លាក់ភ្នំគូលែនបណ្ដោះអាសន្ន។

តាមអាជ្ញាធរបានឱ្យដឹងថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា ធ្វើឱ្យទឹកជន់ហក់ឡើងខ្លាំង ជន់លិចទីកន្លែងអង្គុយ កន្លែងកម្សាន្តនានា ដោយគិតមកដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ស្ថានភាពទឹកកាន់តែហក់ឡើងខ្លាំង ទើបសម្រេចបិទតំបន់ទឹកធ្លាក់ភ្នំគូលែន ជាបណ្ដោះអាសន្ន មិនឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត ជៀសវាងហានិភ័យផ្សេងៗ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.