នាយកដ្ឋានឧតុនិយមបានព្រមានថា​ ភ្លៀងនឹងធ្លាក់ខ្លាំងបន្ថែមទៀតនៅភាគខាងត្បូងនាថ្ងៃចន្ទ នេះ ខណៈព្យុះផ្គររន្ទះនឹងបន្ដវាយប្រហារនៅក្នុងទីក្រុងបាងកក និងភាគខាងជើងប្រទេសថៃ។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

កាលពីថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា នាយកដ្ឋានឧតុនិយមថៃ បានចេញការព្យាករណ៍អាកាសធាតុចុងក្រោយរបស់ខ្លួនក្នុងរយៈពេល ២៤ម៉ោង និងបានព្រមានអំពីការកើនឡើងនៃកម្រិតទឹកភ្លៀងនៅភាគខាងត្បូង ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន។

ដោយឡែក កន្លែងផ្សេងទៀតនៅផ្នែកខាងលើនៃប្រទេសថៃ នឹងបន្តមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ទំនាបកណ្តាល រួមទាំងទីក្រុងបាងកក និងខេត្តជុំវិញ ក៏ដូចជាតំបន់ភាគខាងកើតថែមទៀត។

ជាមយយគ្នានោះ ប្រជាពលរដ្ឋក្នុងតំបន់ទាំងអស់នេះ ត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការបាក់ដី និងទឹកជំនន់ភ្លាមៗ។

គួរបញ្ជាក់ថា​ ប៉ុន្មានខែថ្មីៗនេះ ថៃ បានរងគ្រោះដោយសារព្យុះ និងការរញ្ជួយដីជាបន្ដបន្ទាប់​ដោយបង្កការបំំផ្លិចបំផ្លាញ និងនាំទុក្ខដល់ប្រជាពលរដ្ឋថៃ ព្រមទាំងបានផ្ដាច់ជីវិតមនុស្សមួយចំនួនផងដែរ ខណៈទឹកទន្លេចៅប្រាយ៉ារបស់ថៃ ក៏បានហក់ឡើងខ្លាំងបង្កហានិភ័យដល់ទំនប់ទឹកសំខាន់ៗរបស់ថៃផងដែរ៕

ប្រភព៖ Bangkok Post

Share.