គិតចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ មានអគ្គិភ័យ ៣ ករណី បណ្ដាលឱ្យមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅទីក្រុងបាងកក។

ករណីទី ១ គឺនៅល្ងាចថ្ងៃទី១៣ ខែកញ្ញា នាម៉ោង១៨:៥៣ នាទីអគ្គិភ័យបានឆាបឆេះទូកដឹកទំនិញចំនួន ៣ គ្រឿង នៅកណ្តាលទន្លេចៅប្រាយ៉ា កែកំពង់ផែ Wat Ratchasingkhon នៅម្ដុំផ្លូវCharoen Krung សង្កាត់ Wat Phraya Krai ស្រុក Bang Kho Laem ទីក្រុងបាងកក។ អគ្គិភ័យនេះបាបណ្ដាលឱ្យអណ្ដាលភ្លើងឆាបឆេះសន្ធោសន្ធៅរាលដាលពីទូកមួយទៅទូកមួយទៀតហើយបង្កឱ្យភ្ញៀវទេសចរនាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មន្ត្រីទេសចរនៅក្នុងតំបន់បានសហការជាមួយប៉ូលិសក្នុងបញ្ជារទូកទេសចរណ៍ដទៃទៀតឱ្យចេញពីផែជាបន្ទាន់ និងបន្តិស៊ើបអង្កេតលើករណីបង្កអគ្គិភ័យនោះផងដែរ។

មួយករណីទៀត គឺនៅវេលាម៉ោង ៥និង៥នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ប៉ូលិសប៉ុស្តិ៍ Thung Maha Mek បានរាយការណ៍ថា មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងនៅជិតផ្លូវបំបែក Nang Linchi ផ្លូវ Ratchadaphisek សង្កាត់ Chong Nonsi ខណ្ឌ Yan Nawa (យ៉ានណាវ៉ា ) ទីក្រុងបាងកក។ កន្លែងកើតហេតុគឺជា ផ្ទះល្វែង ៤ ជាន់ចំនួន ២ ខ្នង។ អគ្គិភ័យនេះកើតឡើងចេញពីរថយន្តទឹកកកឆ្លងចរន្តភ្លើងបង្កឱ្យមានអណ្ដាតភ្លើងឆេះឡើងពីជាន់ទី ២ បន្តរាលដាលដល់ជាន់ទី ៣ និង ៤។ ក្រុមពន្លត់អគ្គិភ័យបានប្រើប្រាស់ទឹកពន្លត់ប្រហែល ២០ នាទី ទើបអាចគ្រប់គ្រងភ្លើងបាន។ ក្រោយពេលពន្លត់ភ្លើង ប៉ូលីសបានរកឃើញ សពបុរសម្នាក់ត្រូវភ្លើងឆេះដេកស្លាប់នៅរានហាលជាន់ទី៣។ ប៉ូលិសបានបន្តស្រាវជ្រាវយ៉ាងលម្អិតពីមូលហេតុអគ្គិភ័យ ដោយសង្ស័យថា ចាប់ផ្តើមឆេះពីរថយន្តសម្រាប់ដឹកទឹកកកនោះ។

ដោយឡែកនៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ដដែលនេះ រោងចក្រកែឆ្នៃសំរាមមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះនាវេលាម៉ោង៦:៤០ នៅម្ដុំផ្លូវ Samae Dam សង្កាត់ Samae Dam ស្រុក Ban Khun Thian ក្នុងទីក្រុងបាងកក ប្រទេសថៃ ។ តាមការបញ្ជាក់របាយការណ៍បឋមពីមន្ត្រីស្ថានីយ៍ពន្លត់អគ្គិភ័យ និងសង្គ្រោះក្នុងស្រុក Ban Khun Thian បានបញ្ជាក់ថា ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះនេះជារោងចក្រកែច្នៃសំរាម ដោយភ្លើងបានចាប់ផ្តើមឆាបឆេះចេញពីក្នុងបន្ទប់សម្រាប់ចោលសារធាតុគីមីម៉ាញេស្យូម ។ យ៉ាងណាមិញ ប្រជាជនរស់នៅក្នុងតំបន់រន្ធត់ដោយឃើញផ្សែងខ្មៅដែលបានភាយឡើងជាមួយអណ្តាតភ្លើងឆាបឆេះឡើងក្រហមឆ្អៅដែលជាផ្សែងពុលបញ្ចេញសារធាតុគីមី ប៉ុន្តែមន្ត្រីជំនាញបានប្រញាប់ប្រញាល់គ្រប់គ្រងស្ថានការណ៍ និងសម្របសម្រួលជាមួយភ្នាក់ងារបរិស្ថានដើម្បីស៊ើបអង្កេតតាមនិតីវិធី។

