ក្រុមយុវជន របស់ក្លិបបាល់ទាត់វិសាខា ទាំង ២កម្រិតបានយកឈ្នះលើក្រុម សាលាតម្រង់ទិសរាជធានីភ្នំពេញ ដោយបិទមិនឱ្យ ស៊ុតចូលទីខ្លួនវិញសម្បី ១គ្រាប់ នៃពានរង្វាន់លីគយុវជន អាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ Cambodian Youth League ឆ្នាំ២០២៥-២៦ សប្ដាហ៦ទី៤។

លីគយុវជន U16 និង U18 សប្ដាហ៍ទី៤ ថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥៖


លទ្ធផលសម្រាប់ លីគយុវជន U16 និង U18 សប្ដាហ៍ទី៤៖


ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន ១០ក្រុមចូលរួមប្រជែងពាន រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។
គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕


