បាត់ដំបង÷ កម្លាំងនគរបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានប្រគល់
គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ២០គ្រាប់អោយមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បាត់ដំបងដើម្បីកម្ទេចចោល។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះផុស នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥នេះបានប្រគល់គ្រាប់យុទ្ធភ័ណ្ឌចម្រុះមិនទាន់ផ្ទុះសរុប ១៧គ្រាប់ ក្រោយទទួលបានពីការប្រទះឃើញរបស់ប្រជាពលរដ្ឋប្រទះឃើញនៅតាមទីស្រែ ឬចម្ការរបស់ពួកគាត់។

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំង ១៧គ្រាប់ខាងលើរួមមាន: ប្រភេទគ្រាប់មីន ៦៩ ចំនួន ០៧គ្រាប់, គ្រាប់ មីន ៧២A ០១គ្រាប់, គ្រាប់មីន POMZ ០១គ្រាប់, គ្រាប់បែកដៃF១ ចំនួន ០២គ្រាប់, គ្រាប់ UXO ២៧ ចំនួន ០២គ្រាប់ និងគ្រាប់ ៣០ ចំនួន ០៤គ្រាប់។

ចំពោះមុខមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានទទួលយក និងរងចាំពេលវេលាយកទៅកម្ទេចចោលពេលក្រោយ៕

អត្ថបទ: ដំបងក្រញូង

Share.