ភ្នំពេញ៖ ជនស្ស័យម្នាក់ត្រូវជាប់ខ្នោះសមត្ថកិច្ច នាវេលាទៀបភ្លីក្រោយធ្វើសកម្មភាពលួចកង់បីពីរករណីផ្សេងគ្នា ក្នុងខណ្ឌ័មានជ័យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤:៤០នាទីទៀបភ្លីឈានចូលថ្ងៃទី ខែកញ្ញា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ័មានជ័យរាជធានីភ្នំពេញ។

បេីតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅមុនកើតហេតុបុរសម្នាក់ បានចតកង់បីមួយគ្រឿងគ្មានស្លាកលេខទុកមុខផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ស្រាប់តែមានជនសង្ស័យម្នាក់បានលួច រួចជិះគេចខ្លួនមកដល់ផ្លូវ២៧១ ហើយអស់ហ្គាស់ក៏ទុកចោល រួចធ្វើសកម្មភាពឡើងលើកង់បីអ្នកដំណើរកំពុងបើកបរ ហើយទាញម្ចាស់កង់បីទំលាក់ចុះមកដី ហើយព្យាយាមបើករត់គេច តែអកុសល់មកដល់ចំណុចមុខវិទ្យាល័យជាសុីមសាមគ្គី ក៏បានបុករម៉កដឹកសាច់ជ្រូក បណ្ដាលអោយក្រពិតផ្នែកខាងមុខគៀបជាប់រើខ្លួនមិនរួច។

ក្រោយពីកើតហេតុសមត្ថកិច្ចមកបាចចុះមកដល់ទីតាំងកន្លែងកើតហេតុ បញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ប៉ុស្ដ័ស្ទឹងមានជ័យទី១ ដើម្បីសាកសួនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ត្រយងតូច

Share.