ក្រុមបាល់ទាត់ចំនួន៤ ដែលឈានជើងឡើងមកកាន់ ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០២៥-២៦ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។

ក្នុងនោះក្រុមទាំង៤ រួមមាន៖ ក្រុមបាលទាត់ Bodø/Glimt ក្រុមបាល់ទាត់ Kairat Almaty ក្រុមបាល់ទាត់ Pafos FC និងក្រុមបាល់ទាត់ Saint-Gilloise។ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុ នឹងចាប់ផ្តើមនៅយប់ថ្ងៃទី១៥ ខែកញ្ញា នេះហើយចាប់ពីម៉ោង ១១:៤៥នាទីយប់តទៅ។
- ក្រុមបាលទាត់ Fotballklubben Bodø/Glimt មកពី ន័រវែស ប្រកួតដំបូងត្រូវជួប ក្រុមមកពី សាធារណរដ្ឋឆេក SK Slavia Prague ថ្ងៃទី១៧ កញ្ញា ម៉ោង ១១:៤៥នាទីយប់។

- ក្រុមបាល់ទាត់ Kairat Almaty មកពីកាហ្សាក់ស្ថាន ប្រកួតដំបូងត្រូវជួប ក្រុមមកពី ព័រទុយហ្គាល់ Sporting CP ថ្ងៃទី១៩ កញ្ញា ម៉ោង ២:០០នាទីយប។

- ក្រុមបាល់ទាត់ Pafos FC មកពី ស៊ីប ប្រកួតដំបូងត្រូវជួប ក្រុមមកពី ក្រិក Olympiacos F.C. ថ្ងៃនេះ ម៉ោង ១១:៤៥នាទីយប។

- ក្រុមបាល់ទាត់ Royale Union Saint-Gilloise មកពីប៊ែលហ្ស៊ីក ប្រកួតដំបូងត្រូវជួបក្រុមមកពីហូឡង់ PSV Eindhoven ថ្ងៃនេះ ម៉ោង ១១:៤៥នាទីយប។

ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០២៥-២៦ វគ្គសន្សំពិន្ទុចាប់ផ្តើមនៅយប់ថ្ងៃទី១៥ ខែកញ្ញា នេះហើយចាប់ពីម៉ោង ១១:៤៥នាទីយប់តទៅ។

រូបមន្តថ្មីរបស់ UCL៖
- លេខ១ ដល់លេខ៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ
- លេខ៩ ដល់លេខ២៤ ត្រូវប្រកួតជម្រុះយក៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
- លេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីកម្មវិធី។
ពានរង្វាន់ UEFA Champions League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំងលើកនេះ ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឆ្នាំចាស់គឺ PSG ឈ្នះលើកដំបូងប្រចាំប្រវត្តិសាស្រ្ត៕

