ភ្នំពេញ ៖ ជនសង្ស័យចំនួន៤៨នាក់ ត្រូវបានកម្លាំងស្នងការក្រុងភ្នំពេញ ឃាត់ខ្លួនបាន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam និងប្រមូលផ្តុំ ស្នាក់នៅរបស់ជនបរទេសខុសច្បាប់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅជាន់ទី៧ ក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ តាមផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជធាជ្ញាធររង អមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅពិនិត្យ ឆែកឆេរ ទីតាំងប្រព្រឹត្តល្មើសខាងលើ ឃាត់ខ្លួន ជនសង្ស័យបានចំនួន៤៨នាក់ ប្រុស៣៨នាក់ ស្រី១០នាក់ មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូងចំនួន ៣៣នាក់ ស្រី៥នាក់ ,ជនជាតិនេប៉ាល់ ចំនួន ១នាក់(ប្រុស) ,ជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស) ,ជនជាតិខ្មែរ ចំនួន១៣នាក់ ស្រី៥នាក់ ។ សមត្ថកិច្ចដកហូតសម្ភារៈ កុំព្យូទ័រ ចំនួន៦០គ្រឿង ទូរដែកចំនួន៣គ្រឿង លិខិតឆ្លងដែន សរុបចំនួន ៣៥ច្បាប់ ។


ជនសង្ស័យរួមជឫមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅកាន់ការិយាល័យជំនាញ ស្នងការក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

