នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការរងនគរបាលជាតិកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ នឹងជួបប្រជុំជាមួយនគរបាលភូមិន្ទថៃ នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការនិងការទប់ស្កាត់បទល្មើសឆ្លងដែន។ កិច្ចប្រជុំនេះ រួមមានការពិភាក្សាពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ផងដែរ។

សូមចុចអាន៖ ថៃ​ចេញ​ក្បាច់​ថ្មី! រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រត់​ទៅ​ពឹង​ឡាវ ដើម្បី​បញ្ចេញ​ទំនិញ​ថៃ តាម​ច្រកឡាវ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​

កិច្ចប្រជុំនេះត្រូវរៀបចំឡើងដោយស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥។ កិច្ចប្រជុំបានបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងនគរបាលជាតិនៃប្រទេសទាំងពីរ នឹងបង្កើតក្រុមការងារចម្រុះក្នុងរយៈពេល១សប្ដាហ៍ ដើម្បីរៀបចំផែនការសកម្មភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសង្ឃឹមថា រដ្ឋាភិបាលថៃនឹងប្តេជ្ញាចិត្តដូចគ្នាដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

ប្រភព៖ ផេកឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

Share.