ត្បូងឃ្មុំ ៖ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ រឹមអូសបានលូស្បៃមុង របាំងស្បៃមុង បង្គោលចម្រឹង ។





តាមអាជ្ញាធរស្រុកបានឱ្យដឹងថា កម្លាំងចម្រុះ ដឹកនាំដោយ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះល្បាត និងបង្ក្រាប ក្នុងភូមិសាស្ត្រខាងលើ រកឃើញ និងរុះរើបំផ្លាញចោលឧបករណ៍នេសាទស្បៃមុង ខុសច្បាប់ជាច្រើន រួមមាន ៖ លូស្បៃមុង ចំនួន៣២មាត់ ,របាំងស្បៃមុង ប្រវែង៨០០ម៉ែត្រ , បង្គោលចម្រឹងចំនួន ៤៨០ដើម ។ ចំណែកកូនត្រី២៥គីឡូក្រាម ត្រូវបានព្រលែងចូលបឹងធម្មជាតិវិញ៕
អត្ថបទ៖ តាតុងសែនជ័យ

