កីឡាករ Bryan Bagunas ជួយឱ្យក្រុមបាល់ទះជម្រើសជាតិហ្វីលីពីន បន្តក្តីសង្ឃឹមទៅវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះជើងខ្លាំងអេហ្ស៊ីប ក្នុងលទ្ធផល ៣-១ (២៩-២៧, ២៣-២៥, ២៥-២១, ២៥-២១) ពានរង្វាន់បាល់ទះពិភពលោក FIVB Men’s Volleyball World Championship 2025 ពានរង្វាន់បាល់ទះពិភពលោក ឆ្នាំ២០២៥។

ក្រុមកក់កៅអីវគ្គ១៦ក្រុមចុងក្រោយរួមមានដូចជា៖
- ប៉ូឡូញ
- ហូឡង់
- សហរដ្ឋអាមេរិក
- ប៊ុលហ្គារី
- បែលហ្សិក
- តួកគី
- កាណាដា
គួរដឹងថាពានរង្វាន់បាល់ទះពិភពលោក FIVB Men’s Volleyball World Championship 2025 រៀបចំនៅប្រទេសហ្វីលីពីន ចាប់ផ្តើមពីថ្ងៃ១២ ខែកញ្ញា រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥៕


