ក្រុមបាល់ទាត់ Qarabağ FK របស់ប្រទេសអាស៊ែបៃហ្សង់ ទទួលជ័យជម្នះលើកដំបូងប្រចាំប្រវត្តិសាស្រ្តក្លិបក្នុងពានរង្វាន់ UEFA Champions League លើក្រុមខ្លាំង Benfica លទ្ធផល ៣-២ កាលពីរាត្រីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

ស្របពេលក្រុមបាល់ទាត់ Kairat Almaty របស់ប្រទេសកាហ្សាក់ស្ថាន បានទៅដល់ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ចូលរួមការប្រកួត UEFA Champions League ទល់នឹងក្រុម Sporting យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។
ការហោះហើររយ:ចម្ងាយសរុប ៧,២០០ គីឡូម៉ែត្រ ក្លាយជាការប្រកួតក្រៅដីដែលឆ្ងាយបំផុតប្រចាំប្រវត្តិសាស្រ្តពានរង្វាន់ UEFA Champions League ៣៤ឆ្នាំកន្លងមកនេះ។
ខណ:ក្រុមបាល់ទាត់ Real Madrid យកឈ្នះ Olympique de Marseille ក្នុងលទ្ធផល ២-១ ក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ដែលឈ្នះ២០០ប្រកួត៕


