
នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះនៅរដ្ឋ Utah ជនសង្ស័យក្នុងករណីឃាតកម្ម Charlie Kirk ជាសកម្មជនអភិរក្សនិយមត្រូវបានរកឃើញហើយគឺជាយុវជនមានវ័យត្រឹម២២ឆ្នាំមានឈ្មោះថា Tyler Robinson។

យុវជនរូបនេះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ហើយការចោទប្រកាន់លើរូបគេនេះ អាចឈានទៅដល់ការផ្តន្ទាទោសប្រហារជីវិត ប្រសិនបើរកឃើញថាមានពិរុទ្ធ។
ការស៊ើបអង្កេតបានបង្ហាញពីសារ SMS ដ៏គួរឱ្យរន្ធត់មួយដែលបានឆ្លើយឆ្លងគ្នារវាងជនសង្ស័យ និងមិត្តប្រុសរបស់គាត់គប់គិតគ្នាក្នុងឃាតកម្មគិតទុកជាមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters និង BBC៕


