តើកីឡាករ Bryan Bagunas អាចជួយឱ្យក្រុមបាល់ទះជម្រើសជាតិហ្វីលីពីន ឡើងទៅកាន់វគ្គ១៦ក្រុមចុង ពានរង្វាន់បាល់ទះពិភពលោក FIVB Men’s Volleyball World Championship 2025 ពានរង្វាន់បាល់ទះពិភពលោក ឆ្នាំ២០២៥ក្រោយ បានឬយ៉ាណានៅល្ងាចនេះ?

ស្របពេល ២ប្រកួតក្នុងពូល A រួចមក ឈ្នះ១ និងចាញ់១ ប្រកួតទី១ ចាញ់ ទុយនេស៊ី ៣-០ (២៥–១៣, ២៥–១៧, ២៥–២៣) បន្ទាប់ពីឈ្នះជើងខ្លាំងអេហ្ស៊ីប ក្នុងលទ្ធផល ៣-១ (២៩-២៧, ២៣-២៥, ២៥-២១, ២៥-២១) ស្របពេលថ្ងៃត្រូវជួបជើងខ្លាំងអ៊ីរ៉ង់ វេលាម៉ោង ៥:៣០នាទីល្ងាច។
ក្រុមកក់កៅអីវគ្គ១៦ក្រុមចុងក្រោយរួមមានដូចជា៖
- ប៉ូឡូញ
- ហូឡង់
- អាហ្សង់ទីន
- សហរដ្ឋអាមេរិក
- ព័រទុយហ្គាល់
- ប៊ុលហ្គារី
- ស្លូវើនី
- បែលហ្សិក
- តួកគី
- កាណាដា
- និងប្រេស៊ីល

សម្រាប់ការប្រកួតពានរង្វាន់បាល់ទះ ផ្នែកនាបុរស់កម្រិតពិភពលោក ឆ្នាំ២០២៥ គឺជាលើកដំបូង ដែលនឹងត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស់ពិភពលោក 2025 FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៤លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕


