កីឡាករ Faiq Bolkiah អតីតយុវជនរបស់ Leicester City នឹងចូលរួមជាមួយក្លិប DPMM FC សមាជិកលីគកំពូលនៅប្រទេសម៉ាឡេស៊ី ក្រោយចាកចេញពីក្លិបនៅប្រទេសថៃ នេះបើយោងតាមឱ្យដឹងពី MakanBola ។

ខ្សែរាជវង្សរបស់ស្តេចនៃប្រទេសព្រុយណេ កីឡាករ Faiq Bolkiah ត្រូវបានគេស្គាល់ថាជាកីឡាករដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក ពោលគឺ ២០ Billion ច្រើនជាងគេកីឡាករកំពូលៗជាច្រើនដូចជា Ronaldo និង Missei ថែមទៀតផង។

ក្មួយប្រុសបង្កើតរបស់ព្រុយណេ រូបលោកកើតនៅថ្ងៃទី៩ ខែមិនា ឆ្នាំ១៩៩៨ បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមចូលហ្វឹកហាត់ដំបូងនៅទ្វីបអ៊ឺរ៉ុប ជាមួយក្លិប Newbury ប្រទេសអង់គ្លេស ឆ្នាំ២០០៦ ដល់ ២០០៩ ក្រោយមកផ្លាស់ទៅចូលរួមជាមួយក្លិប Southampton នៅឆ្នាំ២០០៩ ២០១៣ បន្តទៅចូលរួមជាមួយក្លិប Chelsea នៅឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ។

ដើមឆ្នាំ២០២០ កីឡាករដែលមានប្រវត្តលេងបាល់នៅអង់គ្លេស ជាច្រើនឆ្នាំរូបនេះបានចេញមកចូលរួមជាមួយក្លិប Club Sport Marítimo នៅប្រទេសព័រទុយហ្គា ក្នុងនាមជាកីឡាករអាជីពដំបូង ក្រោយមកនៅឆ្នាំ២០២១ រូបគេបានធ្វើដំណើរមកតំបន់អាស៊ាន ដោយបានចូលរួមជាមួយក្លិប Chonburi ប្រទេសថៃ នៅឆ្នាំ២០២១ បង្ហាញខ្លួនបាន ៣២ប្រកួត រកបាន២គ្រាប់។

មុនចាក់ចេញពីថៃ Faiq Bolkiah បានបន្តចូលរួមជាមួយក្លិប Ratchaburi នៅឆ្នាំ២០២៣ បង្ហាញខ្លួនបានចំនួន ១៦ប្រកួត រកបាន២គ្រាប់។

បើរៀបរាប់ពីការបង្ហាញខ្លួននៅជម្រើសជាតិព្រុយណេ វិញ កីឡាករ Faiq Bolkiah បានចូលរួមជាមួយឈុតយុវជន អាយុក្រោម ១៩ឆ្នាំ នៅឆ្នាំ២០១៣ ឈុត២១ឆ្នាំនៅឆ្នាំ២០១៨ និងនៅឈុត ២៣ឆ្នាំ ចន្លោះឆ្នាំ២០១៥-១៩ ដោយសរុបគ្រាប់បាល់ដែលគេរកបានមានចំនួន ២គ្រាប់ក្នុងចំណោមការខ្លួនសរុប ២២ប្រកួត។

ក្នុងឈុតជម្រើសជាតិ Faiq Bolkiah កម្ពស់ ១.៧៦ ម៉ែត្រ រូបនេះបានចូលរួមនៅឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ បង្ហាញខ្លួន ៦ប្រកួត រកបាន១គ្រាប់ ។
ក្លិប DPMM FC មានដើមកំណើតនៅប្រទេសប៊្រុណេ ដែលកីឡាករ Faiq Bolkiah ត្រៀមចូលរួមនោះគឺជាក្លិបដែលបានផ្ទេទៅរួមរស់ជាមួយម៉ាឡេស៊ី កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ និងបានចុះកិច្ចព្រមព្រៀងជាមួយ FAM ដើម្បីចូលរួមជាមួយ Malaysia Super League សម្រាប់រដូវកាល 2025/2026។
នេះគឺជាលើកទី៣ ហើយដែលក្លិបបាល់ទាត់ DPMM FC ទៅចូលរួមប្រកួតពានរង្វាន់ Malaysia Super League ដោយកាលលើកទី១ នៅរដូវកាលឆ្នាំ២០០៥-២៦ និងលើកទី២ រដូវកាលឆ្នាំ២០០៧-២៨ ខណ:លើកទី៣នេះ រដូវកាលឆ្នាំ២០២៥-២៦ ៕


