ភ្លើងបានឆាបឆេះផ្ទះអតីតពលទាហានកងទ័ពជើងទឹកម្នាក់នៅខេត្ត Phetchaburi ប្រទេសថៃ។ ម្ចាស់ផ្ទះ វ័យ ៥៧ ឆ្នាំ ដែលជាអតីតពលទាហានជើងទឹក និងឪពុកក្មេករបស់គាត់ ដែលមានអាយុ ៨៨ ឆ្នាំ និងមានអាការៈវង្វេងវង្វាន់ បានរត់គេចខ្លួនដោយលោតពីលើរបងផ្ទះ ខណៈដែលអគ្គីភ័យបានបំផ្លាញទ្រព្យសម្បត្តិទាំងអស់។

ក្រុមពន្លត់អគ្គីភ័យបានប្រើពេល ៣០ នាទីទើបអាចគ្រប់គ្រងភ្លើងបាន។ ម្ចាស់ផ្ទះបានរងរបួសដោយសារការរលាកភ្លើង។ យោងតាមសម្តីរបស់ម្ចាស់ផ្ទះ មូលហេតុបឋមគឺអាចបណ្តាលមកពីឪពុកក្មេករបស់គាត់ ដែលចូលចិត្តដុតភ្លើងលេង ចំពោះទំហំនៃការខូចខាតត្រូវបានប៉ាន់ប្រមាណថាមានតម្លៃរាប់លានបាត។ ខណៈនគរបាលថៃ កំពុងស៊ើបអង្កេតពីមូលហេតុពិតដែលបណ្ដាលឱ្យភ្លើងឆេះនេះ។ នេះបើតាមសារព័ត៌មាន Khaosod នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥៕

Share.