ភ្នំពេញ ៖ សាច់បង្ក ផលិតផលសត្វ ខូចគុណភាព បន្ទាប់ពីសមត្ថកុច្ចជំនាញបង្ក្រាបចាប់បាន ដែលឈ្មួញនាំចូលគ្មានលិខិតអនុញ្ញាត ស្តុប លក់ ចែកចាយបន្ត សរុបជាង២០តោន ត្រូវបានសមត្ថកិច្ច អាជ្ញាធរ យកទៅដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីលានចាក់សំរាម សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា សាច់បង្កខូចគុណភាព ដែលសឭកម្លាំងអណ្តរាគមន៍ចាប់បាន ២ទីតាំងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ សរុបទម្ងន់២៦,១៦០គីឡូក្រាម ក្នុងនោះមាន ឆ្អឹងជំនីជ្រូក, សសៃគោ, គូទមាន់, ខ្លាញ់ជ្រូក, ស្លាបមាន់, សាច់មាន់កិន, សាច់គោ, សាច់ជ្រូក និងសសៃជើងមាន់ ។

ក្រោយពីបង្ក្រាបចាប់បាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ យកទៅដុតកម្ទេចចោល ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.