ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត​ ព្រមទាំងសេដ្ឋកិច្ចសង្គម​ ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ​ ភូមិអូរបីជាន់​ និងភូមិព្រៃចាន់​ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម​ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ យកចិត្តទុកដាក់បំផុត​ចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្លេះ ព្រមទាំងបានចាប់ផ្តេីមនិងបានចែកចេញជាដំណាក់កាលសំខាន់ដូចជា៖

១.​ ឆ្នាំ១៩៩២-១៩៩៨​៖​ ដំណាក់កាលធ្វេីការបោសសម្អាតមីនដេីម្បីបេីកផ្លូវសុវត្ថិភាពក្នុងការធ្វេីមាតុភូមិវិវត្តន៍និងគាំទ្រការតាំងទីលំនៅនិងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២​-៩៣​ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។

២.​ ឆ្នាំ១៩៩៨-២០០៣​៖​ ដំណាក់កាលនៃការបោសសម្អាតមីនដេីម្បីគាំទ្រសុវត្ថិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម!!

ការដំណេីរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រេីនណាស់បានដឹងលឺនិងចងចាំការពិតនេះ​ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ។

រឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ​ ក្រុមការងារព្រំដែនទាំងខ្មែរនិងសៀមបានជួបពិភាក្សាគ្នាច្រេីនលេីកច្រេីនសារហេីយ​ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡេីយ (ដូចខ្លឹមសារនៃសេចក្តីប្រកាសបដិសេដព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់!!

ប្រសិនពិតជាអ្នកជិតខាងគ្នាល្អ​មែននោះ​ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម​ មិនត្រូវប្រេីប្រាស់កម្លាំងនិងច្បាប់សឹកស្អីនោះទេ​ ព្រោះទង្វេីបែបនេះបង្កេីនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត!! ។

ប្រភព៖ ឯកឧត្តម ហេង រតនា ប្រធាន CMAC

Share.