បញ្ជប់​បេសកម្ម ក្នុងវគ្គជម្រុះពានរង្វាន់ AFC Futsal Asian Cup 2026 Qualifiers នៅប្រទេសតាជីគីស្ថាន ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ៣ ក្នុងពូល C ជាមួយ ជប៉ុន តាជីគីស្ថាន និង​ម៉ាកាវ មិន​បាន​ឡើង​ទៅកាន់​វគ្គ​បន្ត។

យ៉ាង​ណាក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ក៏​បាន​សាង​ប្រវត្តិសាស្រ្តថ្មី​ដោយ​បាន​យក​ឈ្នះលើក​ម៉ាកាវ ដោយ​លទ្ធផល ១១ទល់និង២ ដែល​ជាជ័យ​ជម្នះ​ច្រើន​មិន​ធ្លាប់​មាន។ ឆ្លង​កាត់​ ៣ប្រកួត​ក្នុង​ពូល​រួម​មាន៖ ចាញ់​ជប៉ុន ៥-០ ចាញ់​តាជីគីស្ថាន ៧-១ និង​ឈ្នះម៉ាកាវ ១១-២។

គិត​ត្រឹម​ ៨ប្រកួត​ចុង​ក្រោយ​ឆ្នាំ២០២៥ ដែលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បាន​ចូល​រួម​ប្រកួត​លើឆាក​អន្តរជាតិ នេះ​គឺ​ជាជ័យ​ជម្នះ​លើក​ដំបូង​របស់​កម្ពុជា និង​ឈ្នះ​ច្រើន​គ្រាប់​លើក​ក្រុម​ម៉ាកាវ។

វគ្គជម្រុះពានរង្វាន់ AFC Futsal Asian Cup 2026 Qualifiers មាន ៣១ប្រទេស​ចូល​រួម ដើម្បី​​ស្វែងរក​ក្រុម​ខ្លាំងក្នុង​ពូល​និមួយៗ ទាំង ៨ពូល ឡើង​ទៅកាន់​ជុំ​ផ្ដាច់ព្រ័ត ដែល​ក្រោង​នឹង​ធ្វ់​ឡើង​នៅ​ទឹក​ដីប្រទេស​ឥណ្ឌូណេស៊ី ចាប់​ពី​ថ្ងៃទី២៧ ខែមករា រហូត​ដល់​ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៦។

គួរ​បញ្ជាក់ថា ពានរង្វាន់ AFC Futsal Asian Cup បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៩ ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ខណ:​ក្រុម​ដែល​បាន​ឈ្នះ​ជើង​ឯក​ច្រើន​ជាងគេ គឺ អ៊ីរ៉ង់ ចំនួន ១៣លើក (១៩៩៩, ២០០០, ២០០១*, ២០០២, ២០០៣*, ២០០៤, ២០០៥, ២០០៧, ២០០៨, ២០១០, ២០១៦, ២០១៨, ២០២៤) ស្របពេល​ជប៉ុន ឈ្នះ ៤លើក (២០០៦, ២០១២, ១០១៤, ២០២២)៕

Share.