បាត់ដំបង ៖ បុរសម្នាក់ចុះទៅជីករ៉ែមាសនៅអណ្តូងចាស់ ស្រាប់តែបាក់ដីសង្កត់ស្លាប់ បង្កឱ្យភ្ញាក់ផ្អើលអ្នកភូមិ ជួយកកាយយកសព កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៥ ភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដុះ ចេង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពបន្តទៀតថា ជនរងគ្រោះបានចុះទៅជីករ៉ែមាសនៅអណ្តូងចាស់គេចោល ជាអកុសលដីបាក់សង្កត់ បណ្តាលឱ្យស្លាប់ ផ្អើលអ្នកភូមិ សមត្ថកិច្ច ជួយកកាយយកសព រហូតដល់វេលាម៉ោង២និង២៥នាទីរំលងអធ្រាត្រចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ទើបយកសាកសពបាន ។ សពជនរងគ្រោះក្រោយពីសមត្ថកិច្ច ពិនិត្យកោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.