ក្រសួងការពារជាតិ កម្ពុជា បានច្រានចោលយ៉ាងម៉ឹងម៉ាត់ចំពោះការប្រើផែនទីបង្គោលព្រំដែនរបស់ថៃ ដើម្បីទាមទារទឹកដីកម្ពុជា។ ក្រសួងបញ្ជាក់ថា ឯកសារដែលថៃយកមកប្រើ គ្រាន់តែជាការផ្ទៀងផ្ទាត់ទីតាំងបង្គោលព្រំដែន ក្នុងអំឡុងពេលត្រួតពិនិត្យរួមរវាងកម្ពុជា និងថៃ ប៉ុន្តែមិនមែនជាឯកសារដែលបញ្ជាក់ខ្សែព្រំដែនផ្លូវការទេ។

សូមចុចអាន៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សកឱ្យថៃថា កំពុងធ្វើសកម្មភាពតាមបែប «គិតពីថ្ងៃច្រើនពេក ដេកយប់យល់សប្តមមីមមើល៍»…

កម្ពុជាចោទប្រកាន់ថា ផែនទី និងរូបភាពផ្កាយរណបដែលភាគីថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សព្វផ្សាយ មានការបន្ថែមខ្សែពណ៌ជាឯកតោភាគី ដែលបំភាន់សាធារណជន ហើយអាចប៉ះពាល់ដល់ការចរចាព្រំដែន។ ក្រសួងបន្ថែមថា ការប្រើឯកសារទាំងនេះក៏ជាការរំលោភលើកិច្ចព្រមព្រៀងថែរក្សាសម្ងាត់ក្នុងបរិបទគណៈកម្មការព្រំដែនរួម (JBC) ផងដែរ។

កម្ពុជាបានអំពាវនាវឱ្យភាគីថៃ រួមទាំងយោធា និងអាជ្ញាធរមូលដ្ឋាន បញ្ឈប់ការប្រើផែនទីឯកតោភាគី ឬរូបភាពផ្កាយរណបដែលបំផ្លៃការពិត។ កម្ពុជាអះអាងថា នឹងបន្តការចរចាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែន និងជៀសវាងសកម្មភាពបង្កភាពតានតឹង។

សូមស្ដាប់និងទស្សនាវីដេអូនៃការបកស្រាយរបស់កម្ពុជា​ចំពោះភាគីថៃដូចខាងក្រោម៖

Share.