រតនគិរី៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ នឹងធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវជាតិលេខ 3768 ផ្លូវបំបែក ពីស្រុកលំផាត់ ទៅស្រុកបរកែវ ខេត្តរតនគិរី។

រូបភាពតំណាង

តាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានជូនដំណឹងដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ឱ្យបានជ្រាបថា៖ ដោយសារស្ថានភាពអាកាសធាតុរដូវវស្សានេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យ ផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់ ទឹកជន់លិចផ្លូវដោយកន្លែងពិបាកធ្វើ ចរាចរណ៍ អាស្រ័យហេតុនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សូមធ្វើការបិទចរាចរណ៍ ទាំងស្រុង ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ(លើសពី15តោន) លើកំណាត់ផ្លូវជាតិលេខ 3768 រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើ ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។

អាស្រ័យហេតុនេះ សូមសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសហការគ្នា ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់បានយូរអង្វែង៕

អត្ថបទ៖ ចតុម្មុខ

Share.