កម្ពុជាបង្ហាញពីការដឹកនាំក្នុងការពារព្រៃឈើ និងការអភិរក្សមហាសមុទ្រទូទាំងពិភពលោក ដោយរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់ ស្តីពី “Tropical Forest Forever Facility (TFFF): Innovation Finance for Standing Forests and Thriving Communities” រៀបចំដោយប្រទេស ប្រេស៊ីលដែលជាម្ចាស់ផ្ទះនៃសន្និសីទលើកទី៣០ នៃរដ្ឋភាគីអនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ (COP30)។

ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានបេសកកម្មកម្ពុជានៅអង្គការសហប្រជាជាតិ បានជួយសម្របសម្រួលឲ្យ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់ពីរចំណុចសំខាន់៖

១. ព្រៃត្រូពិច និងការប្រែប្រួលអាកាសធាតុ (Tropical Forest Forever Facility – TFFF)
កម្ពុជាបានលើកស្ទួយតួនាទីសំខាន់របស់ព្រៃឈើក្នុងផែនការជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC3.0) និងប្តេជ្ញាចិត្តកាត់បន្ថយកម្ដៅផែនដីឧស្ម័នរហូតដល់ ៥៥% នៅឆ្នាំ ២០២៣៥ ដើម្បីរក្សា ស្ថិភាពកាបូនសរុបនៅឆ្នាំ ២០៥០។ ការផ្តោតលើការអភិរក្សព្រៃឈើនេះបង្ហាញពីជំហរមិនចាញ់ក្នុងការពារបរិស្ថាន និងចូលរួមក្នុងសមិទ្ធផលអន្តរជាតិទូទាំងពិភពលោក។

២. កិច្ចព្រមព្រៀងមហាសមុទ្រ (High Seas Treaty – BBNJ)
ឯកឧត្តមរដ្ឋមន្រ្តី បានទទួលពាន “High Seas Treaty Champion” សម្រាប់ការខិតខំរបស់កម្ពុជា ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអន្តរជាតិ BBNJ។ នៅព្រឹត្តិការណ៍នេះ គាត់បានថតរូបជាក្រុមជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងតំណាងប្រទេស ៥៨ ផ្សេងទៀត។

កម្ពុជាបានចុះហត្ថលេខាលើ BBNJ នៅថ្ងៃទី ៩ មិថុនា ២០២៥ និងផ្តល់សច្ចាប័ននៅថ្ងៃទី ៦ កញ្ញា ២០២៥ ក្លាយជាសមាជិកស្ថាបនិកមួយក្នុងចំណោមប្រទេស ៦០។ ជំហរនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការរក្សាសមុទ្រអន្តរជាតិ និងធានាបរិស្ថានសមុទ្រដល់ជំនាន់ក្រោយ។

ការចូលរួមនិងសមិទ្ធផលនេះធ្វើឱ្យកម្ពុជាបង្ហាញពីភាពជាដៃគូសកម្ម និងមេដឹកនាំក្នុងការអភិរក្សធនធានធម្មជាតិទូទាំងពិភពលោក។

Share.