នៅអំឡុងពេលឈប់សម្រាកថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍បានបញ្ចេញតួលេខ ទេសចរ និងប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្ត ទូទាំងប្រទេសមានចំនួនប្រមាណ ២ ១៤៤ ២២៤ នាក់ ក្នុងនោះទេសចរជាតិ និងប្រជាពលរដ្ឋប្រមាណ ២ ១១៧៩ ៧៨១ ឯទេសចរអន្តរជាតិប្រមាណ ២៤ ៤៤៣ នាក់។


ខេត្តចំនួន ៥ ទទួលបានទេសចរច្រើនជាងគេរួមមាន៖
ទី១. ខេត្តសៀមរាប ២៣៨ ២០១ នាក់
ទី២. ខេត្តបាត់ដំបង ២១៨ ៧០៦ នាក់
ទី៣. ខេត្តព្រះសីហនុ៖ ២១៦ ៩៥៦ នាក់
ទី៤. ខេត្តកំពង់ចាម ២១០ ៥៧៣ នាក់
និងទី៥. ខេត្តកំពង់ឆ្នាំង៖ ១៣៧ ៨៣៣ នាក់
តាមក្រសួងទេសចរណ៍ ចំនួនទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តនៅអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ ២០២៥ នេះ មានការកើនឡើងប្រមាណ ២០% បើធៀបនឹងភ្ជុំបិណ្ឌកាលពីឆ្នាំ ២០២៤៕

