ក្រោយចញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូលនៃពានរង្វាន់បាល់ទាត់ក្នុងសាលប្រចាំទ្វីបអាស៊ី AFC Futsal Asian Cup 2026 Qualifiers កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅឃើញថា មានក្រុមនៅក្នុងតំបន់អាស៊ាន ចំនួន៤ បានកក់កៅអីឡើងទៅជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២៦ ខាងមុខ។

នេះជាក្រុមចំនួន ៤នៅក្នុងតំបន់អាស៊ាន ដែលកក់កៅអីឡើងទៅជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២៦

  • ទី១ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី (ម្ចាស់ផ្ទះ)
  • ទី២ ក្រុមជម្រើសជាតិថៃ
  • ទី៣ ក្រុមជម្រើសជាតិវៀតណាម
  • ទី៤ ក្រុមជម្រើសជាតិម៉ាឡេស៊ី

សម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា ក៏មានឈ្មោះឡើងទៅប្រកួតវគ្គជម្រុះដែល ប៉ុន្តែមិនអាចដណ្តើមកៅអីឡើងទៅ​ជុំ​បន្តបាន ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល C ខណៈ​ក្រុមខ្លាំងជប៉ុន និងម្ចាស់ផ្ទះតាជីគីស្ថាន មានឈ្មោះឡើងទៅជុំបន្ទាប់។

អត្ថបទពាក់ព័ន្ធ៖ https://troryorng.com/article/306006.html

សូមបន្ថែមថា ចំ​ពោះការប្រកួត​វគ្គជម្រុះក្នុងពូលកន្លងទៅ គឺ​ស្វែងរក​ក្រុម​ខ្លាំងក្នុង​ពូល​និមួយៗ ទាំង៨ពូល ដើម្បីឡើង​ទៅកាន់​ជុំ​ផ្ដាច់ព្រ័ត ខណៈការប្រកួត​នឹងធ្វើ​ឡើង​នៅ​ទឹក​ដីនៃប្រទេស​ឥណ្ឌូណេស៊ី ចាប់​ពី​ថ្ងៃទី២៧ ខែមករា រហូត​ដល់​ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៦។

ពានរង្វាន់ AFC Futsal Asian Cup បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៩ ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ខណ:​ក្រុម​ដែល​បាន​ឈ្នះ​ជើង​ឯក​ច្រើន​ជាងគេ គឺ អ៊ីរ៉ង់ ចំនួន ១៣លើក (១៩៩៩, ២០០០, ២០០១*, ២០០២, ២០០៣*, ២០០៤, ២០០៥, ២០០៧, ២០០៨, ២០១០, ២០១៦, ២០១៨, ២០២៤) ស្របពេល​ជប៉ុន ឈ្នះ ៤លើក (២០០៦, ២០១២, ១០១៤, ២០២២)៕

Share.