កំពង់ធំ÷ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំជិត២សប្តាហ៍.បានធ្វើឲ្យជំនន់ទឹកភ្លៀងជន់លិចលំនៅដ្ឋាន.ហេដ្ឋារចនាសម្ពន៍.ផ្លូវ.ថ្នល់ក្នុងស្រុកមួយចំនួនក្នុងខេត្តកំពង់ធំ។

ស្របពេលជាមួយគ្នានេះអាជ្ញាធរខេត្តកំពង់ធំបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តឲ្យមានការប្រុងខ្ពស់ជាពិសេសបងប្អូនដែលរស់នៅតាមបណ្តោយស្ទឹងសែន.ព្រោះថាទឹកស្ទឹងសែនបានហក់ឡើងខ្ពស់ដល់.13;88ម.ខណះកម្រឹតប្រកាសការប្រុងប្រយ័ត្នត្រឹមតែ13;50ម.ប៉ុណ្ណោះ។

របាយការណ៍បានបញ្ជាក់ថា.គិតមកថ្ងៃទី២៥ខែកញ្ញា.ឆ្នាំ២០២៥នេះជំនន់ទឹកភ្លៀងបានហូរលិចផ្លូវគ្រួសក្រហមខ្សែប្រវែង៨៥០ម៉ែត្រនិងផ្ទះ៣២ខ្នងនៅឃុំដូង.ស្រុកប្រាសាទបល្ល័ង្កនិងផ្លូវគ្រួសក្រហមមួយខ្សែទៀតប្រវែង៨៧០ម៉ែត្រនៅឃុំក្តីដូងស្រុកកំពង់ស្វាយនិងលិចក្រោមផ្ទះចំនួន៦៣គ្រួសារនៅភូមិពាមក្រែង។នៅក្រុងស្ទឹងសែនលិចក្រោមផ្ទះចំនួន៣ភូមិស្មើ៨៧ផ្ទះលិចផ្លូវបេតុងប្រវែង៥០ម៉ែតនិងផ្លូវគ្រួសក្រហមប្រវែង១៥០ម៉ែត្រនិងផ្លូវនៅសង្កាត់អាចារ្យលាក់ប្រវែង២៥០ម។ចំណែកស្រុកសន្ទុកទឹកហូរកាត់ផ្លូវចំនួន២ខ្សែ.ប្រវែង៩០០ម៉ែតនៅឃុំព្នៅ។ជាមួយគ្នាអាជ្ញាធរខេត្តបានប្រាប់ឲ្យអាជ្ញាធរឃុំ ស្រុកនិងមន្ទីរពាក់ត្រៀមបង្កា.ដើម្បីរៀបចំជំនួយនិងរកទីទួលសុវត្ថិភាពអោយបានសមរម្យ។

អត្ថបទ÷កំាបង់ធំ

Share.