ពោធិ៍សាត់៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនខណៈពេលកំពុងធ្វើសកម្មភាពជិះកាយរុករកកំណប់មាសដោយខុសច្បាប់ ត្រង់ចំណុចអូរធំ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ១និង ១៩ នាទីរសៀល ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥។

សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ អ៊ូច វណ្ណា ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ជាម្ចាស់ទីតាំង និងទី ២ ឈ្មោះ ជុំជាតិ ភេទប្រុសអាយុ ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចអូរដំណាក់កន្សែង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាកម្មករ។

វត្ថុតាងដកហូតបាន រួមមាន ម៉ាស៊ីនមួយសួតចំនួន១គ្រឿង ម៉ាស៊ីនសាំងចំនួន ២ គ្រឿង ស៊ីម៉ង់ចំនួន ២៣ការ៉ុង អំពូលសូឡាចំនួន ១ ស្បៃពណ៌ខ្មៅ១ដុំ បំពង់ទីបជ័រ៨តឹក៤ដើម ក៏សួរតង់ ២ ឧបករណ៍សម្រាប់កាប់គោះរុករក មានចបកាប់ ចបជីក ប៉ែល កាំបិតផ្គាក់ និងម៉ូតូម៉ាកវេវអាល់ហ្វា១គ្រឿង។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ក្រោយពីទទួលព័ត៌មានច្បាស់ការភ្លាមៗសមត្ថកិច្ចបានចុះដល់ទីតាំងខណៈដែលពួកគេកំពុងតែធ្វើសកម្មភាពជីកគាស់កាយរុករកកំណប់មាសខុសច្បាប់នៅទីតាំងខាងលើ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីចាត់ការតាមនិតិវិធី៕
អត្ថបទ៖ពោធិ៍សាត់

