
ក្រុមចំនួន១៥ មកពីបណ្តាស្រុក-ក្រុង ទាំង៨ទូទាំងខេត្តស្វាយរៀង នឹងចូលរួមប្រកួតប្រជែងដណ្ដើមជើងឯកពានរង្វាន់ យុវជនខេត្តស្វាយរៀង អាយុក្រោម១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ ខណៈការប្រកួតគឹនឹងចាប់ផ្ដើមពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
សមាភាពក្រុមទាំង១៥ដែលត្រៀមចូលរួមប្រកួត៖

ចំពោះរូបមន្តប្រកួតគឺបែងចែកជា៤ពូល ក្នុងនោះ ៣ពូលមាន ៤ក្រុម និង ១ពូលមាន ៣ក្រុម ដោយធ្វើការប្រកួតចំនួន២ជើងយកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ឡើងទៅវគ្គ៨ក្រុម រួចបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ៕

សម្រាប់ក្រុមដែលចូលរួមប្រកួតក្នុងពានរង្វាន់យុវជនខេត្តស្វាយរៀង លើកទី២ ឆ្នាំ២០២៥ នេះ គណៈកម្មការប្រកួតក៏បានឧបត្ថម្ភសម្ភារៈកីឡាដល់ក្រុមទាំង ១៥នោះថែមទៀតផង៕


