ពោធិ៍សាត់ ៖ កងទ័ពសៀមប្រើប្រាស់កាំភ្លើង១០៥មម បាញ់ផ្លោងចូលមកទឹកដីកម្ពុជា ភូមិភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៥និង០១នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះអង្គភាពសុីម៉ាក់ រកឃើញរណ្តៅគ្រាប់ចំនួន៤ ជាគ្រាប់ផ្លោងមានផ្ទុកផ្សែងពុលWP ។ នេះបើតាមលោក ហេង រតនា អាជ្ញាធរសុីម៉ាក់ បានឲ្យដឹងនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

លោក ហេង រតនា អាជ្ញាធរសុីម៉ាក់ បានបញ្ជាក់ឱ្យដឹងថា កងទ័ពសៀមបាញ់មកលេីកម្ពុជាមុនយ៉ាងច្បាស់មិនអាចប្រកែកបានឡេីយ ព្រោះថាកងកម្លាំងកម្ពុជាស្តាប់បទបញ្ជាថ្នាក់ដឹកនាំអត់ធ្មត់មិនបាញ់តបឡេីយ ។ ទង្វើររបស់កងទ័ពសៀម ក្នុងគោលបំណងពង្រីកសមរភូមិប្រយុទ្ធ ។ បាញ់ម្នាក់ឯង ចោទអ្នកណាបាញ់មុនបាញ់ក្រោយស្អីទៀត ? បេីបាញ់តែម្នាក់ឯង អ្នកណាបាញ់អ្នកនោះបាញ់មុនហេីយ ។

ភស្តុតាងទាំងនេះនៅពោធិ៍សាត់បញ្ជាក់ច្បាស់ថា សៀមជាអ្នកបាញ់មកលេីទឹកដីកម្ពុជា ចំនួន២១គ្រាប់ ហេីយកងកម្លាំងកម្ពុជាមិនបានផ្ទុះអាវុធបាញ់តបតវិញផង គ្មានអ្វីត្រូវបកស្រាយអ្នកណាបាញ់មុនទៀត ។

អត្ថបទ÷តាតុងសែនជ័យ

Share.