ក្រុមបាល់ទះជម្រើសជាតិ​អ៊ីតាលី យក​ឈ្នះ​ ​ប៊ុលហ្គារី ៣-១ (២៥–២១, ២៥–១៧, ១៧–២៥, ២៥–១០) ក្លាយ​ជាម្ចាស់​ជើង​ឯក​ ក្នុងព្រឹត្តិការណ៍​ពានរង្វាន់បាល់ទះកម្រិត​ពិភពលោក FIVB Men’s Volleyball World Championship 2025 នៅ​ប្រទេស​ហ្វីលីពីន។

ក្រុមបាល់ទះជម្រើសជាតិ​អ៊ីតាលី

សម្រាប់​ជ័យ​ជម្នះរបស់​​ក្រុមបាល់ទះជម្រើសជាតិ​អ៊ីតាលី គឺ​ជាលើក​ទី៥ របស់​ពួក​គេ​​ និងការពារ​ជើង​ក​បាន​ ២លើកជាប់​គ្នា (២០២២ និង ២០២៥) ខណ:​ធ្លាប់​ឈ្នះ ៣លើក​កន្លង​មក​ក៏​ជាគ្នា​ផង​ដែរគឺ (១៩៩០, ១៩៩៤, ១៩៩៨)។

តារាងចមណាត់​ថ្នាក់ ក្រុម​ទាំង ៣២ ក្រោយ​បញ្ចប់​ក្នុងព្រឹត្តិការណ៍​ FIVB Men’s Volleyball World Championship 2025៖

ម្ចាស់ពានរង្វាន់ ឯកត្តជន ក្រោយ​បញ្ចប់​ក្នុងព្រឹត្តិការណ៍​ FIVB Men’s Volleyball World Championship 2025៖

  • អ្នកប៉ះសេល្អបំផុត (Best Setter) បាន​ទៅលើ​កីឡាករ Simone Gianelli របស់​អ៊ីតាលី
  • ស្មាត់ស្តាំល្អបំផុត (Best Outside Hitters) កីឡាករ Alex Nikolov របស់​ប៊ុលហ្គារី និង​កីឡាករ Alessandro Michieletto របស់​អ៊ីតាលី
  • កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ (MVP) បាន​ទៅលើ Alessandro Michieletto របស់​អ៊ីតាលី
  • អ្នកបាំងកណ្តាលល្អបំផុត (Best Middle Blockers) កីឡាករ Aleks Grozdanov របស់​ប៊ុលហ្គារី និង​កីឡាករ Jakub Kochanowski របស់​ប៉ូឡូញ
  • ស្មាត់ឆ្វេងល្អបំផុត (Best Opposite) បានទៅលើកីឡាករ Yuri Romanov របស់​អ៊ីតាលី
  • លីប៊ើរ៉ូល្អបំផុត (Best Libero បាន​ទៅលើ​កីឡាករ Fabio Balaso របស់​អ៊ីតាលី

ការប្រកួតពានរង្វាន់បាល់ទះជើងឯកពិភពលោក ឆ្នាំ២០២៥ ដែល​ហ្វីលីពីន ធ្វើ​ជាម្ចាស់​ផ្ទះ គឺជាការប្រកួតលើកទី២១ ដោយក្រុមជម្រើសជាតិបុរសនៃសមាជិកនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) នៅទូទាំងពិភពលោក ចំនួន ៣២ក្រុម មកពី ៥តំបន់ ចែក​ចេញ​ជា ៨ពូល។ ការប្រកួត​ធ្វើ​ឡើង ចាប់​ពីថ្ងៃទី១២ រហូត​ដល់​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បី​រកឃើញ​ម្ចាស់ជើងឯក។

ក្រុមបាល់ទះជម្រើសជាតិ​ប៊ុលហ្គារី

សម្រាប់ការប្រកួតពានរង្វាន់បាល់ទះ ផ្នែកនាបុរស់កម្រិតពិភពលោក ឆ្នាំ២០២៥ គឺជាលើកដំបូង ដែលនឹងត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស់ពិភពលោក 2025 FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៥លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕

ក្រុមបាល់ទះជម្រើសជាតិ​ប៉ូឡូញ
Share.