កីឡាករ គួន ម៉ុម សមាជិករបស់ក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា បានផ្លាស់ទៅកាន់ក្រុមបាល់ទះ Hanoi Volleyball Club ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីត្រៀមប្រជែងដណ្តើមពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 នៅវៀតណាម។
គួន ម៉ុម បានថ្លែងប្រាប់សារព័ត៌មានត្រយង តាំងចិត្តជួយក្រុមបាល់ទះ Hanoi Volleyball Club ទទួលបានចំណាត់ថ្នាក់ល្អក្នុងពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 នៅវៀតណាម៖
គួរដឹងថាពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី២២ ខែមីនាដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្របពេលក្រុមបាល់ទះ Hanoi ស្ថិតនៅបាតតារាងក្រោយឆ្លងកាត់ ៥ប្រកួតចាញ់ទាំង ៥ប្រកួត មានសូន្យពិន្ទុ៕

