ពោធិ៍សាត់ះ កំណាត់ផ្លូវជាតិលេខ ៥៥ត្រង់ចំណុចផ្លូវអន្ទង់អាំង ភ្នំ ១៥០០ ដែលរាំងខ្ទប់ ដោយសារបាក់ដីធ្លាក់គ្រាប់ដណ្ដប់នៅលើផ្លូវខណៈពេលភ្លៀងធ្លាក់ខ្លាំងឥឡូវចរាចរណ៍ជាធម្មតាវិញបានហើយបន្ទាប់ពីអាជ្ញាធរមូលដ្ឋានរួមនិងមន្ទីរសាធារណការយកគ្រឿងចក្រទៅជួយអន្តរាគមន៍កាយដីចេញពីផ្លូវនៅព្រឹកថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ២០២៥ នេះ។

បើតាមលោកធាងឡេង អភិបាលស្រុកវាលវែង បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ជញ្ជ្រុំខ្លាំង បណ្ដាលល្អុយដីនៅប៉ែកខាងលើភ្នំធ្លាក់គ្របជិតផ្លូវ មិនអាចធ្វើចរាចរណ៍បានឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាឲ្យ អាជ្ញាធរស្រុក និងមន្ទីរសាធារណការបញ្ជូនគ្រឿងចក្រ ទៅអន្តរាគមន៍នៅព្រឹកថ្ងៃទី 30 នេះ គឺក្រុមការងារបានកាយដីចេញពីផ្លូវត្រង់ចំណុចខាងលើរួចរាល់និងបានដំណើរការចរាចរណ៍ជាធម្មតាឡើងវិញហើយ។ សូមបងប្អូនសាធារណជនជ្រាបជាព័ត៌មាន៕

អត្ថបទ៖ ពោធិ៍សាត់

Share.