ពោធិ៍សាត់៖ ដោយសារតែភ្លៀងធ្លាក់ជាប់គ្នានៅប៉ែកខាងលើរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបង្ករជាទឹកជំនន់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងដល់កម្រិតដែលត្រូវប្រកាសអាសន្ននៅព្រឹកថ្ងៃទី 1ខែតុលាឆ្នាំ 2025 នេះឯកឧត្តមខូយរីដាអភិបាលខេត្តពោធិ៍សាត់បានប្រកាសឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់។

បើតាមអាជ្ញាធរបញ្ជាក់ឲ្យដឹងថា ភ្លៀងបានធ្លាក់ជញ្ជ្រុំ នៅបេកខាងលើ ជួរភ្នំក្រវាញ ធ្លាក់ចូលក្បាលស្ទឹងធំ ស្ទឹងព្រៃខ្លុង ស្ទឹងអារៃ បុកចូលមកស្ទឹងពោធិ៍សាត់ បង្កឲ្យទឹកទឹកហក់ឡើងខ្ពស់ដល់កម្រិតប្រការអាសន្ន។

ស្ថានភាពនេះ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមខួយរីដា អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាមានគ្រោះថ្នាក់រយៈថាហេតុ។ដោយអាជ្ញាធរបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដើម្បីត្រូលសភាពការណ៍ផងដែរ៕

អត្ថបទ៖ ពោធិ៍សាត់

Share.