ម្ចាស់ជើងឯកឆ្នាំចាស់ PSG – Paris Saint-Germain របស់បារាំង រកបាន៣ពិន្ទុ ក្រោយឈ្នះក្រុមអ្នកមានបុណ្យ Barcelona របស់អេស៉្បាញ ដោយលទ្ធផល ១-២ នៅកីឡដ្ឋាន Estadi Olímpic Lluís Companys ក្នុងប្រទេស​អេស្ប៉ាញ ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៥-២៦ វគ្គសន្សំពិន្ទុជុំទី២ កាលពីរាត្រីថ្ងៃទី១ ឈាន​ចូល​ថ្ងៃទី២ ខែកញ្ញា កន្លងទៅ។

ក្រោយឈ្នះក្រុម Barcelona ពេលនេះ PSG – Paris Saint-Germain ឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣ ក្រោម Real Madrid របស់អេស៉្បាញ (លេខ២) និង Bayern Munchen របស់អាល្លឺម៉ង់ (លេខ១) ។

តារាងសន្សំពិន្ទុជុំទី២

លទ្ធផលការប្រកួតថ្ងៃទី១ ឈាន​ចូល​ថ្ងៃទី២ ខែកញ្ញា (វគ្គសន្សំពិន្ទុជុំទី២ )

រូបមន្តថ្មីរបស់ UCL៖

  • លេខ១ ដល់លេខ៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ
  • លេខ៩ ដល់លេខ២៤ ត្រូវប្រកួតជម្រុះយក៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
  • លេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីកម្មវិធី។

ពានរង្វាន់ UEFA Champions League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោល​គឺមាន​អាយុ​កាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំង​លើក​នេះ ខណ: AC Milan ធ្លាប់​ឈ្នះ​បាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឆ្នាំចាស់គឺ PSG ឈ្នះលើកដំបូងប្រចាំប្រវត្តិសាស្រ្ត៕

Share.