ក្រុមបាល់ទាត់ Qarabağ FK ក្រោមការដឹកនាំរបស់លោក Gurban Gurbanov ពីប្រទេសអាស៊ែបៃហ្សង់ បង្ហាញខ្លួនលើកដំបូងនៅពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០២៥-២៦ ចំនួន២ប្រកួត ឈ្នះទាំង២ប្រកួតជាប់ៗគ្នា មាន៦ពិន្ទុពេញ។


បច្ចុប្បន្នក្រុមចំនួន៩ មិនទាន់ចាញ់សោះរួមមានដូចជា៖
- Bayern Munich ៦ពិន្ទុ
- Real Madrid ៦ពិន្ទុ
- PSG ៦ពិន្ទុ
- Inter ៦ពិន្ទុ
- Arsenal ៦ពិន្ទុ
- Qarabag ៦ពិន្ទុ
- Dortmund ៤ពិន្ទុ
- Man City ៤ពិន្ទុ
- Spurs ៤ពិន្ទុ៕

