ម្ចាស់ជើងឯកឆ្នាំចាស់ Paris Saint-Germain របស់បារាំង រកបាន៣ពិន្ទុ ក្រោយឈ្នះក្រុមអ្នកមានបុណ្យ Barcelona របស់អេស៉្បាញ ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Estadi Olímpic Lluís Companys ក្នុងប្រទេស​អេស្ប៉ាញ ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៥-២៦ វគ្គសន្សំពិន្ទុជុំទី២ កាលពីរាត្រីថ្ងៃទី១ ឈាន​ចូល​ថ្ងៃទី២ ខែកញ្ញា។

Goncalo Ramos ម្ចាស់គ្រាប់បាល់ជ័យជម្នះរបស់ PSG ថ្លែងថា៖«ប្រសិនបើអ្នកជាក្រុមដែលល្អបំផុត អ្នកត្រូវតែបង្ហាញនៅលើទីលាន មិនមែនគ្រាន់តែនិយាយនោះទេ ឥលូវនេះពួកយើង (PSG) ជាម្ចាស់ជើងឯកនៅទ្វីបអឺរ៉ុប»។

បច្ចុប្បន្នក្រុមចំនួន៩ មិនទាន់ចាញ់សោះរួមមានដូចជា៖

  1. Bayern Munich ៦ពិន្ទុ
  2. Real Madrid ៦ពិន្ទុ
  3. PSG ៦ពិន្ទុ
  4. Inter ៦ពិន្ទុ
  5. Arsenal ៦ពិន្ទុ
  6. Qarabag ៦ពិន្ទុ
  7. Dortmund ៤ពិន្ទុ
  8. Man City ៤ពិន្ទុ
  9. Spurs ៤ពិន្ទុ។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖

រូបមន្តថ្មីរបស់ UCL៖

  • លេខ១ ដល់លេខ៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ
  • លេខ៩ ដល់លេខ២៤ ត្រូវប្រកួតជម្រុះយក៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
  • លេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីកម្មវិធី។

ពានរង្វាន់ UEFA Champions League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោល​គឺមាន​អាយុ​កាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំង​លើក​នេះ ខណ: AC Milan ធ្លាប់​ឈ្នះ​បាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឆ្នាំចាស់គឺ PSG ឈ្នះលើកដំបូងប្រចាំប្រវត្តិសាស្រ្ត៕

Share.