បន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀង ជន់លិចកំណាត់ផ្លូវ២៨៦អា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នេះ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រកាសផ្អាកជាបណ្តោះអាសន្ន រថយន្តធុនធំគ្រប់ប្រភេទឆ្លងកាត់ ។




តាមមន្ទីរសាធារណការខេត្តបានឱ្យដឹងថា ទឹកភ្លៀងជន់លិច ហូរកាត់កំណាត់ផ្លូវខេត្ត២៦៨អា ចាប់ពីទីរួមស្រុកភ្នំស្រុក ដល់ អាងត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីសុវត្តិភាព ត្រូវបានសម្រេចផ្អាកចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទ ឆ្លងកាត់ជាបណ្តោះធាសន្ន៕
អត្ថបទ៖ តាតុងសែនជ័យ

