ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការព្រួយបារម្ភក្នុងក្រុមរបស់ខ្លួន ក្រោយពេលការបិទរដ្ឋាភិបាលចូលសប្តាហ៍ទី២ ដោយមិនទាន់ឃើញដំណោះស្រាយ។

លោក ដូណាល់ ត្រាំ គិតថា ការបិទរដ្ឋាភិបាលនេះនឹងជួយឲ្យគណបក្ស Republican ឈ្នះយុទ្ធសាស្រ្តនយោបាយ ប៉ុន្តែការស្ទង់មតិថ្មីបង្ហាញថា ប្រជាពលរដ្ឋ 47% ចោទត្រាំ និងក្រុម Republican ខណៈដែលមានតែ 30% ប៉ុណ្ណោះចោទគណបក្ស Democrat។

គណបក្ស Democrat នៅតែរឹងមាំលើតម្រូវការចម្បង ដោយជំរុញបញ្ហាដែលទាក់ទងនឹងថវិកាសុខាភិបាល និងការបន្តថវិកាផ្តល់ជំនួយសុខាភិបាល (Obamacare subsidies) ដែលនឹងផុតកំណត់ឆាប់ៗនេះ។ ប្រជាជនជាច្រើនអាចប្រឈមនឹងការកើនឡើងថ្លៃសន្តិសុខសុខភាពប្រហែល 100% ប្រសិនបើមិនមានដំណោះស្រាយ។

លោកត្រាំ និងក្រុមអ្នកនយោបាយរបស់គាត់ កំពុងគិតអំពីវិធានការមួយចំនួន ដូចជា កាត់បន្ថយបុគ្គលិករដ្ឋាភិបាល និង បិទឬផ្អាកគម្រោងអភិវឌ្ឍន៍នៅតំបន់ (blue states) ដែលជារដ្ឋភាគច្រើនគាំទ្រគណបក្ស Democrat។ គោលបំណងគឺដាក់សម្ពាធលើគណបក្ស Democrat និងប្រើការបិទរដ្ឋាភិបាលជាយុទ្ធសាស្រ្តនយោបាយ។

ផ្ទុយទៅវិញ មានសមាជិក Republican ខ្លះក៏ព្រួយថា ប្រសិនបើអនុវត្តវិធានការទាំងនេះពិតៗ វាអាចនាំឲ្យប្រជាជនសហរដ្ឋអាមេរិក ខឹង និងចោទប្រកាន់កាន់តែខ្លាំងទៅលើត្រាំ និងគណបក្ស Republican។

នៅសភា សមាជិក Republican ខ្លះកំពុងពិភាក្សាជាមួយ Democrat អំពីការពន្យារជំនួយរដ្ឋ Obamacare រយៈពេល ២ ឆ្នាំ សម្រាប់ប្រជាជនប្រាក់ចំណូលមធ្យម និងទាប ជាមួយលក្ខខណ្ឌកំណត់ថ្មីៗ។

ស្ថានភាពបច្ចុប្បន្ន៖ មិនទាន់មានសញ្ញាថា shutdown នឹងបញ្ចប់ពេលណាទេ។ ប្រជាជនភាគច្រើនចាប់ផ្តើមទទួលយកថា “វាជារឿងធម្មតា” ក្នុងវ៉ាស៊ីនតោន។

សង្ខេបពី CNN

Share.