ភ្នំពេញ ៖ ឃ្លាំងស្តុកប្រហិតក្លាសេ និងផ្លែឈើ មួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចគយចុះទៅត្រួតពិនិត្យ ឆែកឆេរ រកឃើញទំនិញ៧មុខ សរុបជាង៧៦តោន អត់មានបង់ពន្ធ ។

ប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង៣០នាទីេសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ នៅឃ្លាំងលេខ១៦៩៩ ផ្លូវលេខ៣៨សេ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ដោយមានការចូលរួមពីតំណាងម្ចាស់ទីតាំងឈ្មោះ អៀង ធី ធ្វើការត្រួតពិនិត្យទំនិញ រកឃើញទំនិញចំនួន៧មុខ អត់មានបង់ពន្ធ ភាគច្រើនប្រហិត ដែលនាំចូលពីប្រទេសថៃ ផ្លែឈើនាំចូលពីប្រទេសចិន សរុបជាង៧៦តោន ។

ចំពោះគុណភាពទំនិញយ៉ាងណា រងចាំជំនាញបន្តធ្វើការត្រួតពិនិត្យ និងយកទៅពោសោធសិន ៕

អត្ថបទ៖តាតុងសែនជ័យ

Share.