ពោធិ៍សាត់÷ ភ្លៀងផ្គររន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន០៧ខ្នង ក្នុងនោះ២ខ្នងរលំខូចខាតអស់ទាំងស្រុង នៅក្នុងភូមិចំនួន ២ នៃឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៤ ខែតុលាឆ្នាំ ២០២៥នេះ។



អាជ្ញាធរស្រុកបាកានបញ្ជាក់ឲ្យដឹងថា ខ្យល់កន្ត្រាក់បោកបក់ខ្លាំង បណ្ដាលឱ្យផ្ទះពលរដ្ឋចំនួន២ខ្នងក្នុងភូមិសាស្ត្រភូមិឃុំខាងលើរលំខូចខាតអស់ទាំងស្រុងនិង៤ខ្នងផ្សេងទៀតខូចខាតជាទម្ងន់ផងដែរ។
ខណៈ ប្រជាពលរដ្ឋជួបប្រឈមជាមួយនឹងគ្រោះថ្នាក់ធម្មជាតិបំផ្លាញលំនៅឋានបងប្អូនប្រជាពលរដ្ឋបែបនេះ ឯកឧត្តមខូយរីដាអភិបាលខេត្តពោធិ៍សាត់បានបញ្ជាចាត់ចែងឱ្យអាជ្ញាធរមូលដ្ឋានដែលមានសាខាកាកបាទក្រហមកម្ពុជាប្រចាំនៅមូលដ្ឋានផ្ទាល់យកជំនួយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់មួយចំនួនចាត់ចែងសង្ក្រោះបន្ទាន់ជូនដល់ពលរដ្ឋដែលរងគ្រោះដើម្បីដោះស្រាយជីវភាពជាបណ្ដោះអាសន្ននិងពិនិត្យលទ្ធភាពបន្តបន្ថែមទៀតតាមស្ថានការជាក់ស្ដែង៕



អត្ថបទ៖ ពោធិ៍សាត់

