លីគកំពូលកម្ពុជា Cambodian premier league បានបញ្ចប់ការប្រកួតសប្តាហ៍ទី៦ សម្រាប់រដូវកាល​ឆ្នាំ២០២៥-២៦​ ហើយកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះមានក្រុមចំនួន២ បានបន្តរក្សា​កំណត់ត្រាមិន​ចាញ់​សោះ​ដូច​គ្នា​។

ចំណែកឯក្រុមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi គ្រូបង្វឹកសញ្ជាតិ​អ៊ុយក្រែន ឈរនៅចំណាត់ថ្នាក់លេខ២ ឆ្លងកាត់៦ប្រកួត ឈ្នះ៤ និងស្មើ២ មាន ១៤ពិន្ទុក្នុងដៃ។ ស្មើបឹង​កេត ០-០ ស្មើ​កងយោធពលខេមរភូមិន្ទ ១-១ ឈ្មះឡាយ ខេត្តព្រះសីហនុ ៤-៣ ឈ្នះ MOI kompong Dewa ១-០ ឈ្នះស្វាយរៀង ៣-២ ឈ្នះគិរីវង់ ៤-១។

កងយោធពលខេមរភូមិន្ទ ក្រោម​ការព្រប់​គ្រង់​របស់​លោក លោក ភា សុភក្រា គ្រូបង្វឹកសញ្ជាតិខ្មែរ ឈរនៅចំណាត់ថ្នាក់លេខ៦ ឆ្លងកាត់៦ប្រកួត ឈ្នះ២ និងស្មើ៤ មាន ១០ពិន្ទុក្នុងដៃ។ ឈ្នះវិសាខា ២-១ ស្មើណាហ្គាវើលដ៍ ១-១ ស្មើភ្នំពេញ​ក្រោន ១-១ ស្មើ​បឹង​កេត ១-១ ឈ្នះឡាយ ខេត្តព្រះសីហនុ ១-០ ស្មើ MOI kompong Dewa ០-០។

ការប្រកួត​ពាន​រង្វាន់​លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវ​កាលថ្មី​ឆ្នាំ ២០២៥-២៦ មាន​សមាជិក​ក្រុម ១១ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កង​យោធពល​ខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់​សុខសែនជ័យ បានចាប់ផ្តើមការប្រកួតនៅខែ សីហា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕

Share.