ក្រុមបាល់ទះ Win Streak ដែលកីឡាករកម្ពុជា វឿន វាសនា កំពុងប្រកបអាជីពនៅទីនោះ បានយកឈ្នះក្រុមបាល់ទះ Taoyuan Leopards ក្នុងលទ្ធផល ៣-០ សប្តាហ៍ទី២ នៅថ្ងៃទី៤ ខែតុលា លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៥-២៦។

ដោយឡែកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ក្រុមបាល់ទះ Win Streak បានវាយបកយកឈ្នះ TSG SkyHawks ៣-២ (២៧-២៥, ២៥-១៥, ១៨-២៥, ១៦-២៥, ១៧-១៩) ស្របពេល វឿន វាសនា ជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត Player of the Match ក្រោយរកបាន ៣៤ពិន្ទុម្នាក់ឯង។

ចំពោះកាលពីសប្តាហ៍ទី១ ក្រុមបាល់ទះ Win Streak ប្រកួតបើកឆាកយកឈ្នះ Taipei East Power ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ពានរង្វាន់លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៥-២៦។
រំលឹកថា ក្នុងការទៅប្រកបអាជីពបាល់ទះនៅតៃវ៉ាន់ វឿ វាសនា បានជួយឱ្យក្រុម Win Streak ឈ្នះជើងឯក នៃលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League ចំនួន ២ឆ្នាំជាប់គ្នា កាលពីរដូវកាល ឆ្នាំ២០២៣-២៤ និងនៅរដូវកាលឆ្នាំ២០២៤-២៥៕


