កីឡាការិនី Blessing របស់វិសាខា ស៊ុត ១២គ្រាប់ម្នាក់ឯង ក្នុងជំនួបយកឈ្នះសមាគមកីឡាខេត្តកណ្តាល ក្នុងលទ្ធផល ១៦ទល់និង០ ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League) រដូវកាលឆ្នាំ២០២៥ សប្តាហ៍ទ៧ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។

ស្របពេលក្រុមនារីសមាគមបាល់ទាត់ខេត្តណ្ដាល ជាក្រុមមិនទាន់រកបានជ័យជម្នះសោះ ក្រោយឆ្លងតាក់ ៦ប្រកួត នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League) រដូវកាលឆ្នាំ២០២៥ ត្រឹមសប្តាហ៍ទី៧ ស្របពេលមិនទាន់រកបានគ្រាប់បាល់ទាល់តែសោះ ខណ:របូតគ្រាប់បាល់វិញ ៨៨គ្រាប់។

ខណ:ក្រុមមិនទាន់ចាញ់សោះ មានក្រុមនារីភ្នំពេញក្រោន ឈ្នះ៤ប្រកួតជាប់គ្នា មាន២១ពិន្ទុពេញ ដោយមិនរបូតគ្រាប់បាល់សោះ ក្រោយយកឈ្នះក្រុមនារីបឹងកេត ក្នុងលទ្ធផល ៤ទល់និង០ សប្តាហ៍ទ៧ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។
ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) បានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី៣១ គ្រប់នឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០២៥ ខណៈការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមកីឡដ្ឋានទាំង ៨របស់ក្រុមដែលជាមាជិក។
សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖ ក្រុមនារីព្រះខ័នរាជស្វាយរៀង ក្រុមនារីភ្នំពេញក្រោន ក្រុមនារីវិសាខា ក្រុមនារីបឹងកេត ក្រុមនារីណាហ្គាវើលដ៍ ក្រុមនារីខេត្តសៀមរាប ក្រុមនារីមីស្ទើរលេង ក្រុមនារីខេត្តកណ្តាល៕


