កីឡាករកម្ពុជា វឿន វាសនា អតីតសមាជិករបស់វិសាខា បន្តជួយក្រុមបាល់ទះ Win Streak ប្រកួតយកឈ្នះចំនួន៣ប្រកួតជាប់ៗគ្នា នៃពានរង្វាន់លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៥-២៦។

នេះជាលទ្ធផល ៣ប្រកួតរបស់ក្លិបបាល់ទះ Win Streak
- ថ្ងៃទី២៨ ខែតុលា Win Streak យកឈ្នះ Taipei East Power ៣-០
- ថ្ងៃទី៤ ខែតុលា Win Streak យកឈ្នះ Taoyuan Leopards ៣-០
- ថ្ងៃទី៥ ខែតុលា Win Streak យកឈ្នះ TSG SkyHawks ៣-២

ក្រោយជួយឱ្យក្រុមបាល់ទះ Win Streak ឈ្នះ TSG SkyHawks កាលពីពេលកន្លងទៅ វឿន វាសនា ក៏បានជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត Player of the Match ក្រោយរកបាន ៣៤ពិន្ទុ ជំនួបជួយឱ្យ ក្លិបបាល់ទះ Win Streak យកឈ្នះ TSG SkyHawks ក្នុងលទ្ធផល ៣-២។

រំលឹកថា ក្នុងការទៅប្រកបអាជីពបាល់ទះនៅតៃវ៉ាន់ វឿ វាសនា បានជួយឱ្យក្រុម Win Streak ឈ្នះជើងឯក នៃលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League ចំនួន ២ឆ្នាំជាប់គ្នា កាលពីរដូវកាល ឆ្នាំ២០២៣-២៤ និងនៅរដូវកាលឆ្នាំ២០២៤-២៥៕



