ក្រុមមកពីតំបន់អាស៊ី ជម្រើសជាតិអាយុក្រោម ២០ឆ្នាំ ជប៉ុន ជួបបារាំង ខណ:កូរ៉េខាងត្បូង ជួបម៉ារ៉ុក ព្រឹត្តិការណ៍កីឡាករបាល់ទាត់ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៥។

បន្ទាប់ពីប្រកួតជម្រុះក្នុងពូលពេញមួយសប្ដាហ៍រួចមក ពេលនេះរកឃើញក្រុមខ្លាំងចំនួន១៦ ក្នុងក្រុមមកពីតំបន់អាស៊ីចំនួន ២គឺ ជប៉ុន និងកូរ៉េខាងត្បូង ក៏ទទួលបានកៅអីឡើងមកកាន់វគ្គនេះដែល ស្រប់ពេលការប្រកួតចាប់ពីថ្ងៃទី៧ តុលា រហូតដល់ថ្ងៃទី១៩ តុលា ដើម្បីរកឃើញម្ចាស់ជើងឯក។

រំលឹកថា ព្រឹត្តិការណ៍កីឡាករបាល់ទាត់ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៥ ដែលជាការប្រកួតជើងឯកបាល់ទាត់យុវជនអន្តរជាតិ ២៤ប្រទេសចូលរួម ដោយក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំនៃសមាគមសមាជិករបស់ FIFA ជុំវិញពិភពលោក។
ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ 2025 នឹងក្លាយជាការប្រកួតលើកទី២៤ ដោយធ្វើឡើងនៅប្រទេសឈីលី ចាប់ផ្តើមចន្លោះពីថ្ងៃទីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដើម្បីរកឃើញម្ចាស់ជើងឯក។

ពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងក្នុងឆ្នាំ១៩៧៧ ដោយប្រើឈ្មោះថា FIFA World Youth Championship។ លុះដល់ឆ្នាំ២០០៧ ត្រូវបានប្ដូរឈ្មោះទៅជា FIFA U-20 World Cup ចាត់ទុកការប្រកួតបាល់ទាត់ពិភពលោក ដែមមានកម្រិតអាយុក្រោម ២០ឆ្នាំ។
គួរដឹងថា ពានរង្វាន់ FIFA U-20 World Cup ធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង ដោយក្រុមយុវជនអាយុក្រោម ២០ឆ្នាំអាហ្សង់ទីន ឈ្នះជើងឯក ៦លើក ប្រេស៊ីល ៥លើក ព័រទុយហ្គាល់ និងស៊ែប៊ី ២លើក និងអ៊ុយរ៉ាហ្គាយ ហ្គាណា អេស្ប៉ាញ រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស បារាំង និថអ៊ុយក្រែន បាន១លើកដូចគ្នា៕

